ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ពិសោធន៍មុខវិជ្ជាគីមីវិទ្យា ស្តីអំពី ប្រតិកម្មទង្វើឧស្ម័នអ៊ីដ្រូសែន

ទំព័រដើម / ពិសោធន៍មុខវិជ្ជាគីមីវិទ្យា ស្តីអំពី ប្រតិកម្មទង្វើឧស្ម័នអ៊ីដ្រូសែន

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ​ លោកគ្រូ ឈៀ សីហា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានធ្វើការពិសោធន៍មួយក្រោមប្រធានបទស្តីអំពី “ទង្វើឧស្ម័នអ៊ីដ្រូសែន និងវិធីត្រងឧស្ម័ន” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធន៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះសិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។